១.២.៩. ការងារធ្នឹមគ្រឹះនិងធ្នឹមកំរាល
ធ្នឹមគ្រឹះនិងធ្នឹមកំរាលត្ញ្រូវធ្វើអំពីបេតុងអាម៉េហើយមានមុខកាត់
និង សរសៃដែកដូចមានក្នុងគំនូសប្លង់។ ស្រទាប់ ការពារដែលត្រូវមានកំរាស់ 50-60cm ដែលនៅក្នុងដីប៉ុន្ដែនៅផ្នែកលើដីស្រទាប់ការពារមានកំរាស់ពី 40-50cm។ ដើម្បី អោយមុខដំណរវាងធ្នឹមនិងកំរាលមានភាពរឹងមាំការចាក់បេតុងរបស់ធ្នឹមនិងកំរាលត្រូវចាក់ក្នុងពេលដំណាល់គ្នា
។
១.២.១០. ការងារសសរបេតុងអាម៉េ
សរសរត្រូវធ្វើពីបេតុងអាម៉េ។ ទំហំនិងសរសៃដែកធ្វើសរសរត្រូវតំឡើងអោយដូចក្នុងប្លង់លំអិតដែកធ្វើសសរត្រូវតជ្រួសមុខគ្នាទៅនឹងសរសៃដែកចេញពីជើងតាងអោយមានប្រវែង
35-45 ដងនៃមុខកាត់សរសៃដែក
ហើយត្រូវទុកអោយសល់សរសៃដែកពីលើប្លង់សេទៅទៀតប្រវែង 36-40 ដងនៃមុខកាត់សរសៃដែកសសរសំរាប់តសសរទៅជាន់លើៗទៀត។ ក្រោយពេលចាក់បេតុងសសររួចត្រូវទុកបង់បាញ់ទប់ពុម្ព
និង ពុម្ពនៅកន្លែងដោយគ្មានការប៉ះពាល់អោយបានរយៈពេលយ៉ាងតិចចំនួន 2ថ្ងៃ=48ម៉ោង។ សរសៃដែកទប់ជញ្ជាំងឥដ្ឋត្រូវមានទំហំ
8mm-10mm ហើយទុកអោយ លៀន ចេញពីសរសរប្រវែង500mm។ ស្រទាប់ការងារបេតុងត្រូវមានកំរាស់ពី
40mm-50mm។
១.២.១១. ការងារកំរាលខណ្ឌបេតុងអាម៉េ
កំរាលធ្វើពីបេតុងអាម៉េដែលមានកំរាស់150mm។ផ្ទៃកំរាលត្រូវធ្វើអោយមាននីវ៉ូរាបស្មើហើយរលោងគ្មានចំណុច ទាបខ្ពស់។សរសៃដែកកំរាលត្រូវធ្វើឡើងទៅតាមគំរូប្លង់លំអិតសរសៃដែក។
ដែកសរសៃកំរាលត្រូវចងភ្ជាប់គ្នាដោយលួស ចំណងដើម្បីរក្សាទ្រង់ទ្រាយ ពេលចាក់បេតុងការតតំណររបស់ដែកកំរាលត្រូវតនៅអែបធ្នឹមពោលគឺ ចេញពីធ្នឹមប្រហែល400mm ហើយជ្រួសមុខគ្នាប្រវែង48ដងនៃមុខកាត់ដែកកំរាល។ ស្រទាប់ការពាររបស់បេតុងត្រូវមានកំរាស់25mm។ ពេលចាក់បេតុងកំរាលរួចហើយក្ដារពុម្ព និង ជន្ទល់ត្រូវរក្សាទុករយៈពេលនៅពេលយកដុំបេតុងទៅសង្កត់បានគ្រប់កំលាំង ដែលយើងចង់បានហើយទើបអាចដោះពុម្ពបាន
។
រូបទី ១.២.១១ : សរសៃដែកធ្នឹម
និងកំរាលខ័ណ្ឌ
១.២.១២. ការងារធ្នឹមបេតុងអាម៉េ
ធ្នឹមរបស់អាគារនេះមានទំហំខុសៗគ្នាទៅតាមប្លង់លំអិតដែលបានកំណត់។
សរសៃដែកសំរាប់ធ្វើធ្នឹមត្រូវតំឡើង អោយដូចប្លង់លំអិត។
ការតដែកត្រូវដាក់ជ្រួសមុខគ្នាអោយបានប្រវែង 48ដង នៃមុខកាត់សសៃដែកធ្នឹមហើយត្រូវតដែកគឺដែកនៅផ្នែកខាងលើត្រូវតចំកណ្ដាលល្វែង និង ដែកខាងក្រោមអោយឃ្លាតពីក្បាលសរសរ10cm ហើយនឹងការពត់ដែក នៅខាងចុងធ្នឹមពត់អោយមានរាងជារង្វង់ត្រឡោកដោយអោយមានប្រវែង 15ដង នៃមុខកាត់សរសៃដែកធ្នឹម ។ ស្រទាប់ ការពារ
ត្រូវមានកំរាស់ 40mm ។
រូបទី ១.២.១២
: ការដាក់សរសៃដែកចូលពុម្ព
១.២.១៣. ឡាំងតូលើទ្វារនិងបង្អូច (ទំហំ100mm x200mm)
ឡាំងតូទាំងនេះត្រូវធ្វើអំពីបេតុងអាម៉េដែលមានមុខកាត់
100mm x 200mm ចំពោះឡាំងតូ គឺប្រើដែកដែលមានសង្កត់ផ្ចិត 16mm ។ ការតដែកត្រូវដាក់ជ្រួសមុខគ្នាអោយបានប្រវែង 500mm។ រីឯស្រទាប់ការពារបេតុងត្រូវមានកំរាស់ 30mm ។
១.៣. វិធីសាស្ដ្រការតំលើងបេតុងអាម៉េ
១.៣.១. ការងារក្តារពុម្ព
របៀបនៃការធ្វើ និងតំលើងពុម្ព
បុគ្គលិកដែលមានភារៈកិច្ចធ្វើដែលទាក់ទងទៅនឹងការងារធ្វើក្តារពុម្ពនេះត្រូវមានការស្តាប់បង្គាប់អ្នកគ្រប់គ្រងដែលទទួលបន្ទុកផ្នែកនេះ
។ ការងារធ្វើពុម្ពត្រូវអនុវត្តន៍ដូចតទៅ៖
-
អ្នកបច្ចេកទេសក្តារពុម្ពត្រូវគូសប្លង់លំអិតសំរាប់ពុម្ពនីមួយៗដើម្បីតំលើង
-
អ្នកដែលធ្វើត្រូវមើល និង
យល់អំពីប្លង់នីមួយៗឲ្យបានច្បាស់លាស់មុនធ្វើការតំលើង ឬកាត់បន្ទះក្តារ
ជៀសវៀងកាត់ច្រលំធ្វើឲ្យមានការខាតបង់ដោយ៖
- ត្រូវសួររកប្លង់ដែលគូសចុងក្រោយគេបង្អស់
- ត្រូវរកមើលកន្លែងខុសគ្នារវាងប្លង់ចាស់
និង ប្លង់ថ្មីបន្ទាប់មកសួរទៅអ្នកគ្រប់គ្រង ជៀសវាងនូវការសំរេច ចិត្តដោយខ្លួនឯង
។
- ត្រូវរិះរករបៀបធ្វើនិងតំឡើង
-
ភាពខុសគ្នារបស់ក្តារពុម្ពដែលធ្វើរួចរាល់ហើយមិនត្រូវមានកំរិតលំអៀងតូចជាង
ឬ ធំជាង ±1mm
-
ត្រូវត្រួតពិនិត្យដោយខ្លួនឯងនូវរាល់ក្តារពុម្ពនីមួយៗដែលកាត់រួចរាល់ហើយ
-
រាល់ក្តារពុម្ពដែលធ្វើរួចហើយត្រូវត្រួតពិនិត្យដោយអ្នកគ្រប់គ្រងផ្នែកពុម្ព
-
ត្រូវរៀបចំឲ្យមានអ្នកត្រួតពិនិត្យ
និង មើលការងារពុម្ពដែលមិនមែនជាអ្នកធ្វើក្តារពុម្ពនោះទេ
-
ត្រូវធ្វើសញ្ញាសំគាល់សំរាប់រាល់ក្តារពុម្ពណាដែលអ្នកត្រួតពិនិត្យយល់ព្រមថាត្រឹមត្រូវហើយ
-
ត្រូវសំអាតមុខតំណររបស់បេតុងមុននឹងតំលើងពុម្ព
-
ក្តារពុម្ពត្រូវតំឡើងទៅតាមលំដាប់លំដោយ
និង លេខរៀងដែលបានបង់ទុកជាស្រេច
ការងារពុម្ពមានសារៈសំខាន់ណាស់ក្នុងការផលិតនៅក្នុងការដ្ឋានដូចជា ពុម្ពសំរាប់ចាក់គ្រឹះ
ពុម្ពសំរាប់សសរពុម្ព កំរាលខ័ណ្ឌ
និង ពុម្ពសំរាប់ធ្នឹមជាដើម ។ ការងារធ្វើក្តារពុម្ពជាការងារដែលធ្វើដោយយកចិត្តទុកដាក់
និងប្រុងប្រយ័ត្នខ្ពស់។ សមាសធាតុដែលយកមកផលិត និង ប្រើប្រាស់មានដូចជា
៖
- ឈើបន្ទះ 10mmx200mm
ឬ ក្តារកុងប្លាកេដែលជាប្រភេទឈើធន់មធ្យមងាយស្រួលក្នុងការកាត់ ឬ ជ្រៀកទៅតាមទំហំការងារហើយម្យ៉ាងទៀតវាមានតំលៃថោក
។
-
ក្តារកុងប្លាកេដែលធន់នឹងការជ្រាបទឹកអាចប្រើប្រាស់បានយូរសំរាប់ពុម្ពកំរាលខ័ណ្ឌ
ដើម្បីចាប់បេតុង
-
ឈើទ្រវែង 40mmx80mm
សំរាប់ធ្វើជារនាប ឬរនូត និង ដំនោលប្លង់សេដើម្បីទ្រ និងទប់ក្តារពុម្ពដែលតំរូវឲ្យមានលក្ខណៈរឹងមាំហើយត្រង់ទៀត
-
ដែកជន្ទល់ ឬ ឈើជន្ទល់សំរាប់ទ្រទំងន់ត្រូវមានលក្ខណៈរឹងមាំ ដើម្បីទ្រប្លង់សេរហូតដល់ថ្ងៃគ្រប់អាយុឲ្យ ដកចេញ។
ការងារក្តារពុម្ពទាមទារធ្វើឲ្យមានលក្ខណៈរឹងមាំហើយរហ័ស
និង ម៉ឺងម៉ាត់ជៀសវាងមានការគ្រោះថ្នាក់ដែលបណ្តាលឲ្យមានការដួលរលំ ឬ បាក់ឈើទុល ឬ រនូតនៅពេលចាក់បេតុង។
ហេតុនេះមុនពេលចាក់បេតុងគេទាមទារនូវការត្រួតពិនិត្យនូវគុណភាពវាជាមុនសិន ។ ក្ដារពុម្ពដែលធ្វើអំពីឈើ
ឬ ដែកត្រូវតែអាច់ទប់ទល់បេតុងហាប់ណែនទៅនឹងស្ថានការពេលចាក់ពេលបង្ហាប់ពេលចាប់កករឹង។
ក្ដារពុម្ពត្រូវធ្វើអំពីកុងប្លាកេត្រូវវាស់អាគារអោយមានភាពរឹងមាំ ហើយត្រង់រលោងស្អាតដើម្បីអោយ បានបេតុងស្មើល្អ។ ហើយក្ដារពុម្ពត្រូវជិតល្អិតដើម្បីកុំអោយហៀរទឹកស៊ីម៉ង់ត៍។
ចំពោះពុម្ពទាំងអស់យើងអាចតំឡើងបានគ្រប់ការងារទាំងអស់ដែលការងារសំណង់ត្រូវការដូចជា៖
-
ពុម្ពជើងតាង
-
ពុម្ពសសរ អាចធ្វើជាសសរជ្រុង ឬ សសរមូលតាមតំរូវការ
-
ពុម្ពធ្នឹមលើ ធ្នឹមក្រោម
-
ពុម្ពកំរាល... ។
No comments:
Post a Comment