បច្ចេកទេសក្នុងការសាងសង់ និង សុវត្ថិភាពការងារ Part 4



១.២.៦.   តំណផ្សារ
            សរសៃដែកតដោយវិធីសាស្ដ្រផ្សារាដ៤៦៦គឺអាចមានលទ្ឋភាពរងកំលាំងភ្លាមមិនដូចជាចំណងចងនោះទេហេតុ ដូចនេះទើបវិធីសាស្ដ្រដោយផ្សារត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយជាពិសេសជាមួយសរសៃដែកធំៗ គឺ​​ អនុវត្ដន៏ចំពោះសរសៃដែកដែលអង្កត់ផ្ចិតធំជាង 16mm តំណផ្សារត្រូវអនុវត្ដន៏ ។
            អាស្រយ័ទៅនឹងឧស្សាហ៏កម្មផ្សារគេចែកវិធីផ្សារជាបីប្រភេទ៖
                        - ផ្សារដាក់គងលើគ្នា
                        - ផ្សារទល់មុខ
                        - ផ្សារកាំរស្មីអគ្គីសនី
            បណ្ដាការផ្សារខាងលើសុទ្ឋតែត្រូវប្រើប្រាស់បន្ទុកអគ្គិសនីបំលែងជា​​ថាមពលកំដៅដើម្បីផ្សារដែលពេលផ្សារត្រូវធានាផ្ទៃតំណរលោងមិនខ្លាចមិនដាច់ស្នាមផ្សារ និង ខ្លីត្រូវធានាកំពស់ និងប្រវែងបន្ទាត់ផ្សារអគ្គីសនីប្រើប្រាស់សំរាប់សរសៃដែករងបន្ទុកសង្កត់ ។

១.២.៧.   ការតំរៀបរបារដែកចូលពុម្ព
            នេះគឺជាតំណាក់ការបន្ទាប់ពីសរសៃដែកត្រូវរៀបចំកែច្នៃរួចរាល់និង ត្រៀមដាក់ចូលពុម្ពហើយ​​​​ដើម្បីអោយគ្រោង​​ បង្គុំសំណង់ធន់នឹងកំលាំងបានដូចអ្វីដែលគេបានគណនានោះការដាក់ស​រសៃ​ដែកចូលក្នុងពុម្ពត្រូវបំពេញអោយបានតាមបណ្ដាលតម្រូវការខាងក្រោម៖
                        - ត្រូវធានាថាសរសៃដែកដាក់បានយ៉ាងត្រឹមត្រូវតាមកន្លែងដែលដាក់
                        - ធានាចន្លោះរវាងសរសៃដែក
                        - ធានាស្ថេរភាពរបស់គ្រោងសំណាញ់ដែកពេលចាក់នឹងបង្ហាប់បេតុង
                        - ធានាស្រទាប់បេតុងការពារសរសៃដែក
            ចំងាយរវាងបណ្ដាសរសៃដែកត្រូវធានាកំរិតអប្បបរមាដើម្បីសំភារៈសំណង់មិនអោយរងការគាបរវាងរបារដែក ដែលបង្ករអោយប្រហោងបេតុង ពិសេសគឺកន្លែងមានសរសៃដែកច្រើនជាក់ស្ដែង ដូចជាកំរាលខណ្ឌដែលមានសរសៃ ដែកពីរជាន់។
នៅក្នុងការងាររៀបចំចងដែកនៅការដ្ឋានត្រូវអនុវត្តន៍ទៅតាមប្លង់សសៃដែកដែលបានលំអិតហើយរៀបចំចងដែកទៅតាមប្រភេទគ្រឿងបង្គុំសំណង់ដែលបានចែកជាផ្នែកដូច​ជា​៖ កំរាលខណ្ឌ​ធ្នឹម​ សសរ  គ្រឹះ ។ល។ ចំពោះប្រភេទដែកដែលត្រូវយកមកប្រើគឺជ្រើសរើស​ទៅតាម​ប្រ​ភេទ​​ដែក​ដែលបានគណនារួចដែលមានភាពរឹងមាំខុសៗគ្នាទៅតាមការគណនា។
១.២.៨.   ការងារគ្រឹះនៃអគារ
-          សសរគ្រឹះអគារនេះទាំងអស់គឺធ្វើការខួងចាក់ទៅតាមកាលកំណត់របស់ប្លង់គ្រឹះ ដែលបានត្រាស់សេរក ចំណុចគ្រឹះនីមួយៗរួចមកហើយដោយប្រើម៉ាស៊ីនខួង K 25
-          ការជីកដី ៖ ការងារនេះគឺត្រូវជីកដីអោយដល់នីវ៉ូដែលបានកំណត់ ហើយបាត​រណ្ដៅ​ត្រូវ​អោ​​យ​ទាបខាងៗ ដើម្បីងាយស្រួលក្នុងការដោះទឹកនៅពេលដែលមានទឹកដក់។
-          ការងារដាក់ខ្សាច់និងបេតុងសំអាតបាតគ្រឹះ ៖ ការងារនេះត្រូវដាក់ខ្សាច់អោយទាបជាង​នីវ៉ូក្បាលភ្ជើដែលបានកាត់ហើយចំនួន 15cm ដោយបង្ហាប់ខ្សាច់អោយបានហាប់ណែន​រួច​​ទើបចាក់​បេតុងសំអាតបាតគ្រឹះ​​​ដោយ​​ ​មា​​កំរាស់ 5cm ហើយអោយទាបជាងនីវ៉ូ​ក្បា​ល​​​​ភ្ជើចំនួន 10cm
-          ការងារចងដែកគ្រឹះ ៖ ការងារនេះគឺចងដែកទៅតាមប្លង់ដែលមានស្រាប់ដោយ​ធ្វើយ៉ាង​ណាអោយអ័ក្សកញ្ច្រែងគ្រឹះអោយចំអ័ក្សនៃគ្រឹះ​រួចទើបចងដែកសរសរឡើងមកលើ  ដែល​​បានកំណត់តាមប្លង់រួចដោយអោយចំ​កណ្ដាល​​អ័ក្សកញ្ច្រែង ។
-          ការបូម​ឬបាចទឹកចេញ ៖​ រណ្ដៅគ្រឹះត្រូវស្ងួតជានិច្ចតាំងពីចាក់បេតុងសំអាតរហូតដល់ចាក់​​​​​បេតុងជុំគ្រឹះ ដូចនេះបើសិនជារណ្ដៅគ្រឹះមានទឹកត្រូវបូមទឹកចេញជាប្រចាំពីរណ្ដៅគ្រឹះ។
-          ការចាក់បេតុងជើងតាង ៖ ជើងតាងត្រូវធ្វើពីបេតុងអាម៉េដែលបាន​បង្ហាញជា​លំអិតក្នុង​ប្លង់​។ បេតុងផ្សំឡើងពីការលាយបញ្ចូលគ្នារវាងស៊ីម៉ងត៍ ថ្មបំបែក ខ្សាច់ និង ទឹក ស្របទៅ​តាមសមាមាត្រនៃលក្ខណៈបច្ចេកទេស ធាតុផ្សំរបស់បេតុងប្រែប្រួល​ទៅតាមលទ្ធ​ភាព​ទ្រទ្រង់របស់វា ។ ការលាយបេតុងត្រូវធ្វើឡើងដោយម៉ាស៊ីន​លាយបេតុងទៅតាម​ចំ​ណុះ​​ដែលត្រូវការ។ មិនអនុញ្ញាតលាយបេតុងដោយប្រើពលកម្មមនុស្សឡើយ ។
-          ពុម្ពសំរាប់ធ្វើគ្រឹះ ៖ ក្ដារពុម្ពដែលធ្វើអំពីឈើត្រូវតែអាចទប់ទល់បេតុងរឹងណែននៅនឹង​ការដ្ឋានពេលចាក់ ពេលបង្ហាប់ពេលចាប់រឹង ។ ក្ដារពុម្ពត្រូវមានផ្ទៃរលោងនៅផ្នែក​ខាង​មុខ​បេតុង ដើម្បីអោយបានបេតុង
 ស្មើល្អ ។ ក្ដារពុម្ពត្រូវជិតល្អដើម្បីកុំអោយហៀរ​ទឹក​ស៊ី​ម៉ង​ត៍ចេញ ។
 














រូបទី ១.២.៨ : ការងារគ្រឹះនៃអគារ

Share:

No comments:

Video

video

Somethingknowns

Popular Posts

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.