បច្ចេកទេសក្នុងការសាងសង់ និង សុវត្ថិភាពការងារ Part 1


១.   ផ្នែកបច្ចេកទេសក្នុងការសាងសង់
១.១.​​​​​​​​   ការងារចាប់ផ្តើមដំបូង
១.‌១.១.   ការឈូសឆាយនៅផ្ទៃខាងលើ
ត្រូវឈូសឆាយឲ្យផ្ទៃដីមានសភាពរៀបស្មើហើយគាស់គល់គ្រប់ដើមឈើ​ ឬរុក្ខជាតិទាំងអស់ត្រូវយកចេញ​ហើយ​យកទៅ​ចាក់​ចោល​កន្លែង​មួយ​ដែល​​បាន​កំណត់ទុក។​ រីឯសំរាមដែលអាចប្រើប្រាស់បានត្រូវទុកនូវកន្លែងណាមួយឲ្យ​ខុសពី ទី​ដែលអគារត្រូវសាងសង់ ។
១.១.១.១.   ការធ្វើផ្ទៃដីឲ្យរាបស្មើ
ការដ្ឋានត្រូវធ្វើការឈូសឆាយអោយមានផ្ទៃរាបស្មើដើម្បីងាយស្រួលក្នុងការ 
-          បោះបង្គោលទីតាំង
-          ដឹកជញ្ជួនសំភារៈ
-          កំណត់នីវ៉ូដី
-          រៀបចំទុកដាក់សំភារៈសំណង់
១.១.១.២.   ការងារជីករណ្តៅ
ដោយប្រើកៅអីដាំបង្គោល យើងប្រើខ្សែភ្ជាប់នឹងតំរុយដើម្បីរកអ័ក្ស និង​ ​ទំហំ​ជើង​តាង​ដោយ​​ប្រើ​​​បន្ថែមនូវ​កូន ប្រយោល ឬ ប្រើឧបករណ៍ដើម្បីជា​ជំនួយ ។​ យើងគូសនៅលើ​ដីនូវ​ដែន​កំណត់​របស់ជើង​​​​តាងដោយប្រើកំបោរ ឬថ្នាំ​ព៌ណ ជាចំណាំ ។ ចុងក្រោយយើង​ត្រូវកំណត់​ដែន​នៃ​ការ​ឈូស​ឆាយ​យើង​​ជីក​​ដីកែង​ត្រង់​ព្រោះដីមិនហូរទឹក ។ ទទឹងរបស់​រណ្តៅ ស្មើនឹងទទឹង​ជើងតាងបូក​ថែមពី 5 ទៅ 10សម ។
១.១.១.៣.  ការរៀបចំការងារលើការដ្ឋាន
១.១.១.៣.១.​  សង់របងព័ទ្ធជុំវិញការដ្ឋាន
ធ្វើឡើងដោយការសង់របងពីស័ង្កសីព័ទ្ធជុំវិញការដ្ឋានជៀសវាងនូវហេតុការណ៍កើតឡើង ដូចខាង​ក្រោម 
-          ការពារមិនអោយប្រជាជនដើរឆ្លងកាត់ការដ្ឋានដែលជាហេតុបង្កអោយមានគ្រោះថ្នាក់
-          ការពារដីនិងថែរក្សាសំភារៈដែលអាចមានការលួចបន្លំនាំចេញទៅក្រៅរបង
-          ការពារក្មេងៗដែលរត់ចូលទៅលេងក្នុងការដ្ឋាន
-          ធ្វើប៉ុសិ៍្តយាមចំនួនមួយកន្លែងនៅត្រង់ផ្លូវចូលការដ្ឋានជាប់នឹងរបង ឲ្យមានកំពស់​2.5m សំ​​រាប់ត្រួតពិនិត្យ​សំភារៈចេញចូល និង ត្រួតពិនិត្យកម្មករ ។
-          ធ្វើកន្លែងការិយាល័យធ្វើការដែលមានទំហំ 4m x 8m ជាប់ជាមួយរបងស័ង្ខសីទល់មុខ អាគារ​ ។
-          ធ្វើបង្គន់អនាម័យសំរាប់កម្មករ ចំនួនពីរនៅផ្នែកជាប់របងខាងក្រោយ និងសំរាប់​បុគ្គលិក​ចំនួនមួយទៀត​នៅជាប់ការិយាល័យ ។

១.១.១.៣.២.   ការផ្គត់ផ្គង់ទឹកសំរាប់ដំណើរការការដ្ឋាន
ការផ្គត់ផ្គង់ទឹកត្រូវបានធ្វើឡើងនៅការដ្ធានផ្ទាល់ ។ ដោយការ​ស្តុក​ទឹកនៅក្នុង​ទីក​ន្លែង​ដែល​មិន​ជ្រាប​ទឹក​ ឬ ជីកអណ្តូងយកទឹកសំរាប់ផ្គត់ផ្គង់ដល់ការដ្ឋានរហូត​ដល់បញ្ចប់ការ​សាងសង់​ និង ផ្គត់​ផ្គង់​សំរាប់​​ការរស់នៅរបស់បុគ្គលិក និង កម្មករផងដែរ ។
១.១.១.៣.៣.   ការងារសង់ឃ្លាំងបណ្តោះអាសន្ន
សង់ឃ្លាំងបណ្តោះអាសន្នមួយដើម្បីរៀបចំទុកដាក់នូវសំភារៈផ្សេងៗដូចជា 
-          ដាក់ឧបករណ៍តូចធំ សំភារៈផ្សេងៗ ប្លង់ឯកសារផ្សេងៗប្រអប់សង្គ្រោះបន្ទាន់សំរាប់​គ្រោះ​ថ្នាក់ដោយចៃដន្យ​។
-          សំរាប់ផ្ទុកធាតុបន្ស៊ី (ស៊ីម៉ង់ត៍ដែក...) ដើម្បីជៀសវាងការបាត់បង់ដោយ ទុកដា​​ក់រាយប៉ាយ​​ និង​​ ការបាត់បង់ គុណភាព​ដោយមាន​សំណើម ឬ ទទឹកដែលបណ្តាលអោយស៊ីម៉ង់តិ៍ខូចគុណភាព រីឯដែកមានច្រេះស៊ី ធ្វើអោយ​បាត់​បង់​រេស៊ីស្តង់ ។
១.១.១.៤.   ការចាប់ផ្តើមបោះទីតាំងអគារ
ការបោះទីតាំងគឺជាការធ្វើអោយលេចចេញជារូបរាងអគារដែលត្រូវសាងសង់នៅលើផ្ទៃ​ដី​សា​​​ង​​សង់ ។
១.១.១.៤.១.   ការដាំបង្គោលបោះទីតាំង
ការដាំបង្គោលបោះទីតាំងអនុញ្ញាតអោយយើងបង្កើតតំរុយសំខាន់ៗ ។ បង្គោល​ទាំង​នេះ​ធ្វើ​អំពី​ដែកដាំយ៉ាងមាំដោត​ជាប់ទៅក្នុងដីនៅពីក្រៅគ្រោងសាងសង់ ។ ត្រូវថែរក្សាបង្គោលទាំងនេះ​រហូតដល់​ចប់​ការងារ​ឈូសឆាយដី​និងការងារ គ្រឺះ​ ​។​បង្គោលទាំងនេះត្រូវដាំអោយ​រត់ត្រង់ជួរតាមជួរ​អ័ក្ស​​នៃសសរដោយ​ទាញខ្សែឆ្លង់កាត់តាម​ចំណុចមុំនៃ​អគារ​ ឬ​​ ដោយ​ឧបករណ៍​វាស់ស្ទង់ដែល​អ​នុញ្ញាត​​ឲ្យយើង​ដាំបាន​បង្គោលដែលស្ថិតនៅចំងាយលើសពី 1m ពីទីតាំងដែលត្រូវសាងសង់​ ។
១.១.១.៤.២.   ការកំណត់ទីតាំងនៃតំរុយ
ការដាំបង្គោលនេះផ្សំឡើងពីបង្គោលទីតាំងឈរពីរភ្ជាប់គ្នាដោយបន្ទះក្តារដេក​មួយ​វា​ត្រូវ​បាន​​​​ផ្នែក​​ខាងក្នុងនៃ​អគារ  ។​ ត្រង់ពាក់កណ្តាលនៃខ្សែតំរង់ជួរជាខ្សែភ្ជាប់ដោយបង្គោលអំពី​ដែក​ហើយ​​​ដែកនឹងខ្សែមេ​ ។ ដើម្បីកំណត់ទីតាំងតំរុយមុនដំបូង​យើងដាំបង្គោលតំរុយ​អំពីឈើអោយ​ជ្រៅនឹងអោយ​ត្រង់​ (ដាំបង្គោលមួយៗសងខាងខ្សែហើយកែងនឹងខ្សែដោយស្ថិត​យ៉ាង​ហោចណាស់​១ម៉ែត្រ​ពី​ខាង​ក្រៅ​តំបន់សាងសង់) ។ ​ការប្រើកែងយើងជ្រើងរើសយកកែងធ្វើអំពីដែកដែលមាន​ប៊ុល​អាច​ឲ្យយើង​រក​ឃើញយ៉ាងលឿននូវទិសឈរ និង ទិសដេកឬប្រើម៉ាស៊ីនវាស់ស្ទង់ដើម្បីកំណត់មុំ​កែង។
Share:

No comments:

Video

video

Somethingknowns

Popular Posts

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.