១.២. ការងាររៀបចំដី
ការងាររៀបចំដីគឺជាការងារដំបូងនៃការងារសាងសង់រៀបចំការដ្ឋានព័ទ្ធរបងការដ្ឋានអោយមានជាផ្លូវនិងទីតាំងផ្សេងៗដោយប្រើឧបករណ៍វាស់ស្ទង់ដី
។ ការងាររៀបចំមានគ្រប់ការសាងសង់អាគារក៏ដូចជាសំណង់ផ្សេងៗហើយចំពោះភាពត្រសុះមិនហាប់ដូចជាស្រទាប់ដីមាន
ឬសរុក្ខជាតិ
ខ្សាច់ ល្បាយដីខ្សាច់ ដីឥដ្ឋ ពពួកថ្មផ្សេងៗ
វាជាស្រទាប់ដែលយើងបានជួបប្រទះជាញឹកញាប់នៅក្នុងការដ្ឋានសាងសង់ ។ នៅលើការដ្ឋានសាងសង់ជំរៅសសរគ្រឹះ
និង រង្វាស់របស់វាគឺ
អាស្រ័យនឹងប្រភេទរបស់ដីទៅតាមស្រទាប់នីមួយៗប៉ុណ្ណោះ ។
ប្រភេទរបស់ដីមាន៖
-
ដីស្អិតមានក្រុមដីឥដ្ឋ
-
ដីមិនស្អិតមានក្រុមដីខ្សាច់ និង ល្បាយដីខ្សាច់
បច្ចេកទេសនៃការងារផលិតទិន្នផលនៃការងារ
ម៉ាស់មាឌដី ភាពសើម ភាពជាប់ មុំជំរេលនៃរណ្តៅគ្រឹះ គឺវាអាស្រ័យទៅនឹងលក្ខណៈគ្រឹះរបស់ដី ។ ហើយដើម្បីទទួលបានប្រភេទ
និង លក្ខណៈរបស់ដីពិតប្រាកដថាតើយើងត្រូវធ្វើការសាងលើដីដែលស្រទាប់នីមួយៗជាដីប្រភេទអ្វី នោះយើងចាំបាច់ត្រូវធ្វើការខួងដីនៅទីតាំងដែលត្រូវសាងសង់យកមកធ្វើការ ពិសោធន៍ក្នុងមន្ទីរពិសោធន៍ ។
-
ប្រភេទដីខ្សាច់ ៖ ដីខ្សាច់មានទំហំពី 0.05mm ទៅ 2mm
-
ដីខ្សាច់ម៉ដ្ឋមានទំហំពី 0.005mm ទៅ 0.05mm
ម៉ាស់មាឌរបស់ដី គឺគិតក្នុងមួយម៉ែត្រគូបរបស់ដីធម្មតាគិតជាតោន
វាជាម៉ាស់ក្នុងមួយម៉ែត្រគូបក្នុងសភាពរឹង ហាប់គ្មានប្រហោងហើយដីល្បាយខ្សាច់មានភាពរឹងគឺ
1.3 ទៅ 1.8 T/m³ ។
-
ប្រភេទដីល្បាយខ្សាច់ ហើយនិងដីល្បាយដីឥដ្ឋ 1.8T/m³
-
ដីឥដ្ឋអាចមានដល់ទៅ 2T/m³
-
ដីមានថ្មអាចមានពី 3.3T/m³
ការចាត់ចំណាត់ថ្នាក់របស់ដីគឺអាចបែងចែកជាប្រភេទដូចតទៅ
-
ក្រុមទីមួយ និងក្រុមទីពីរ គឺជាប្រភេទក្រុមដីស្រាល
-
ក្រុមទីបី គឺជាប្រភេទដីមធ្យម
-
ក្រុមទីបួន និងក្រុមទីប្រាំ គឺជាប្រភេទដីធ្ងន់
សំរាប់ការងារធ្វើដីប្រភេទក្រុមដីស្រាល
និង ក្រុមដីមធ្យមយើងអាចប្រើ BULLDOZER ក្រោយការរៀបចំដីរួចចាំបាច់ត្រូវធ្វើអោយមានការរៀបចំអ័ក្សធរណីមាត្រ
រណ្តៅគ្រឹះដែលគេធ្វើឡើងដោយឧបករណ៍ស្ទង់ដី ។
ក្រោយការរៀបចំវាស់ស្ទង់ទីតាំងដែលត្រូវបុកគ្រឹះជំរៅរឺជីករណ្តៅជើងតាងយើងដាំជាបង្គោល
និង គូសដោយកំបោរសចំពោះតំរុយចំបងគេត្រូវប្រើប្រាស់បង្គោលយ៉ាងរឹងមាំដែលមានកំពស់ 0.5 ទៅ 1m ។
១.២.១. ការងាររៀបចំតំលើងគ្រោងអគារ
១.២.១.១. ការងាររៀបចំគំរោងផែនការ
នៅក្នុងគំរោងសាងសង់អាគារសណ្ឋាគារនេះដែលបានធ្វើនៅក្នុងការដ្ឋានសាងសង់បន្ទាប់មកនៅក្នុងការងារផលិតយើងបានកំណត់ទៅតាមតារាងបែងចែកការងារយ៉ាងត្រឹមត្រូវទៅតាមពេលវេលា
និង ទិសដៅនៃការងារសាងសង់ក្នុងពេលដែលរៀបចំអាចគិតពី 30 ទៅ 60 ភាគរយនៃរយៈពេលសាងសង់ ។
ការងារចំបងមាន៖
-
ការងាររៀបចំការដ្ឋាន
-
ការងារផលិតបេតុងត្រូវបានទិញបេតុងលាយស្រាប់ចេញពីរោងចក្រ
-
ការងារផលិតបេតុងខ្លះត្រូវបានផលិតដោយផ្ទាល់នៅក្នុងការដ្ឋានសំរាប់ការងារតូចតាច
-
ការងារចងសសៃដែកធ្វើផ្ទាល់នៅការដ្ឋាន
-
ការងាររៀបឥដ្ឋ 10cm
និងឥដ្ឋ 20cm
១.២.២.
ការងាររៀបចំសរសៃដែក
១.២.២.១. លក្ខណៈលំនាំឧស្សាហ៏កម្មនិងការបែងចែកប្រភេទសំណង់
បើនិយាយអំពីការងារសរសៃដែក គឺវាស្ថិតនៅមួយក្នុងចំណោមខ្សែបញ្ជូនទាំងបីរបស់ការសាងសង់លំនាំឧស្សាហ៏កម្មបេតុងសរសៃដែកដែលចាក់ទៅនឹងកន្លែងដែលខ្សែបញ្ជូនសរសៃដែកមានជាតំណាក់ការដូចតទៅ
៖
យកសរសៃដែកពីឃ្លាំងទៅតំរង់ពង្រឹង រួចវាស់កាត់ ពត់ត ដាក់ចូលពុម្ពដែលការងារនេះត្រូវប្រើយន្ដកម្មដល់ទៅ 50% សំរាប់ការសាងសង់នៅនឹងទីកន្លែងក្នុងការចាប់ផ្គើមតំទ្បើងអាចប្រើយន្ដកម្មរហូតដល់ទៅ 90%
នៃបរិមាណការងារ ។ដែកដែលប្រើក្នុងគ្រោងបង្គុំសំណង់បេតុងសរសៃដែកមានច្រើនប្រភេទរួមមាន ដែកមូលធម្មតា សំរាប់ដែកមូលគិតតាមអង្កត់ផ្ចិតចែកចេញជាពីរប្រភេទស្រាល
14mm និងធ្ងន់ 14<
<40mm ។ ដែកមូលមានពីរប្រភេទទៀត គឺដែករលោង
និង ដែកថ្នាំងអំពៅដែលបង្ហាញពីភាពខុសគ្នានៃរេស៊ីស្ដង់ មិនតែប៉ុណ្ណោះសរសៃដែកត្រូវបែងចែកជាក្រុមតាមកំរិតភាពធន់គណនាដូចជា៖
No comments:
Post a Comment