១.២.៣. ការកែច្នៃដោយតម្រង់វាស់កាត់ពត់សសៃដែក
សរសៃដែកដែលបានមកពីការកែច្នៃក្លាយជាសរសៃដែករបស់គ្រោងបង្គុំ បេតុងសរសៃដែកត្រូវឆ្លងកាត់បណ្ដាលរោងចក្រកែច្នៃដើម្បីតំរង់វាស់កាត់ និងពត់ទៅតាមការគណនាការតំរង់តែងត្រូវបានអនុវត្ដន៏មុន ព្រោះវាមានឥទ្ឋិពលដល់បណ្ដាលការងារកែច្នៃជាបន្ដបន្ដាប់ទៀត
ដែកដែលតំរង់បានល្អក្នុងគ្រឿងបង្គុំទើបធ្វើការបានល្អជាពិសេសដែកកង ។ បន្ទាប់មកទៀតគឺយើងចាប់ផ្ដើមពត់ដើម្បីតំរូវទៅតាមរូបរាងគ្រោងបង្គុំសំណង់។ សរសៃដែកក្នុងគ្រោងបង្គុំសំណង់បេតុងសរសៃដែកតែងជួបប្រទះបណ្ដាសណ្ឋានពត់ថ្ពក់ (180) ពត់បូកគោ (45) និង ពត់កែង (90) ។ តែអាចពត់ថ្ពក់បានតែចំពោះដែក
មូលរលោងហើយការពត់អាចដោយដៃ និង ម៉ាស៊ីន ។ បើយើងចង់ពត់បានរបារសរសៃដែកត្រូវមានឆ្អឹងទប់ដើម្បីរបារ
សរសៃដែកនៅស្ងៀម ឆ្អឹងថេរធ្វើចំណុចដុំដើម្បីពត់របារសរសៃដែក និង
ឆ្អឹងចលត័ដើម្បីទាញសរសៃដែកជុំវិញឆ្អឹងថេរ។
១.២.៤. តំណសរសៃដែក
ចំពោះសរសៃដែកនៅក្នុងគ្រោងបង្គុំបេតុងសរសៃដែកយើងអាចធ្វើតាមវិធីពីរយ៉ាង គឺតំណ
ចង រឺក៏ហៅថា ចំណងសើម និង តំណផ្សារ រឺ តំណស្ងួត តំណសរសៃដែកត្រូវបានធានាបញ្ជូនកំលាំងពីរបារមួយទៅរបារមួយទៀត
។ កំរិតរងកំលាំងរបស់គ្រោងបង្គុំត្រង់តំណសរសៃដែកត្រូវសមមូលជាមួយនឹងកន្លែងដែលមិនមានសរសៃដែកត ។
១.២.៥. តំណចង
របារដែកពីរភ្ជាប់គ្នាដោយដាក់លើគ្នាប្រើសរសៃដែកទន់ 1mm ចងនៅបីចំណុចក្រោយមកចាក់បេតុងក្លាយជាដែកតំណត្រូវបានថែទាំ
និង រក្សាមិនរងនូវកំលាំងរំញរ័វាគ្រាន់តែរងនៅកំលាំងនៅពេលដែលបេតុងសំរេចបានកំរិតរឹងមាំតាមការគណនា។ ពេលដែលភ្ចាប់សរសៃដែកត្រូវយកចិត្ដទុកដាក់ចំពោះប្រវែងតំណ (កំណាត់សសៃដែកជាន់គ្នា) ត្រូវធានា
ប្រវែងអប្បបរមាជាក់ស្ដែងគឺ ៖
- ប្រវែងកំណាត់គងគ្នារបស់ដែករងកំលាំងក្នុងបណ្ដាលគ្រោង និង សំណាញ់សរសៃដែក មិនត្រូវអោយតូចជាង ២៥០មម ចំពោះដែករងនូវកំលាំងទាញនឹងមិនត្រូវអោយតូចជាង
២០០មម ចំពោះសរសៃដែកបន្ទុកសង្កត់ ។
- ពេលភ្ចាប់សរសៃដែកនៅតំបន់រងបន្ទុកទំនាញ ត្រូវពត់ថ្ពក់ចំពោះដែករលោង ដែកថ្នាំង
មិនបាច់ពត់ថ្ពក់ក៏បានដែរ ប្រវែងតំណត្រូវបានកំណត់ដូចខាងក្រោម៖
តារាងទី ១.២.៥ : ប្រវែងតំណចងសរសៃដែក
ប្រភេទសរសៃដែក
|
ប្រវែងតំណ
|
|||
តំបន់រងបន្ទុកទំនាញ
|
តំបន់រងបន្ទុកសង្កត់
|
|||
ធ្នឹមជញ្ជាំង
|
គ្រឿងបង្គុំផ្សេងៗ
|
មានទំពក់
|
អត់ទំពក់
|
|
សរសៃដែកមូលរលោង
|
40d
|
30d
|
20d
|
30d
|
សសៃដែកក្ដៅថ្នាំង
|
40d
|
30d
|
20d
|
20d
|
សសៃដែកទាញត្រជាក់
|
45d
|
35d
|
20d
|
30d
|
-នៅលើមុខកាត់ទទឹងនីមួយៗចំនួនចំនងមិនលើសពី 25% ចំពោះសរសៃដែករលោង និង 50% ចំពោះ សរសៃដែកថ្នាំង ។
- តំណចងងាយអនុវត្ដន៏ប៉ុន្ដែត្រូវរងចាំរយៈពេលសំរេចកំរិតរឹងមាំរបស់បេតុង
ដូច្នេះប្រើប្រាស់តិចពិសេសចំពោះ
គ្រោងបង្គុំឈរប្រើច្រើនចំពោះគ្រោងបង្គុំដេកដូចជា
ធ្នឹម កំរាលខណ្ឌគ្រឹះ។
No comments:
Post a Comment